|
ខែមករា ឆ្នា2026
សូមអរគុណដែលបានចូលរួមជាផ្នែកមួយនៃការងាររបស់យើងក្នុងឆ្នាំ 2025!
King County បំពេញការងារដើម្បីការពារសុខភាពរបស់ប្រជាជន និងបរិស្ថាន។ ទន្លេDuwamishកម្មវិធីនេះនឹងជួយការពារកុំឱ្យជាតិពុលជាង 400 លានហ្គាឡុងហូរចូលទៅក្នុងទន្លេ Duwamish River និងឈូងសមុទ្រ Elliott Bay។ នេះនឹងកាត់បន្ថយការហូរច្រោះទឹកភ្លៀងដែលមិនបានព្យាបាល និងទឹកស្អុយកខ្វក់នៅថ្ងៃវស្សា។ កាលពីឆ្នាំមុន យើងបានប្រកាសពីផែនការដែលបានស្នើឡើងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកភ្លៀងថ្មីនៅមាត់ទន្លេ Duwamish។ យើងក៏បានចាប់ផ្តើមការរចនា និងការពិនិត្យផ្នែកបរិស្ថានផងដែរ។
ផែនការដែលបានស្នើឡើងរបស់យើង រួមមានហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖
-
ស្ថានីយប្រព្រឹត្តកម្មទឹកភ្លៀងនៅក្នុងតំបន់ SODO (South of Downtown)។ ហេដ្ឋារចនាសម្ព័ន្ធនេះនឹងធ្វើប្រព្រឹត្តកម្មលើទឹកភ្លៀង និងទឹកកខ្វក់ ក្នុងអំឡុងពេលមានព្យុះភ្លៀង។
-
អាងស្តុកទឹកក្រោមដីនៅក្នុងតំបន់ North Delridge។ អាងស្តុកទឹកនេះនឹងផ្ទុកទឹកបន្ថែមក្នុងអំឡុងពេលមានព្យុះភ្លៀង។ បន្ទាប់ពីព្យុះភ្លៀង បំពង់បង្ហូរនឹងបញ្ជូនទឹកទៅកាន់រោងចក្រប្រព្រឹត្តកម្ម West Point (West Point Treatment Plant) ដើម្បីធ្វើការសម្អាតឱ្យបានពេញលេញ។
-
បំពង់បង្ហូរទឹកចេញថ្មី។ បំពង់បង្ហូរទឹកក្រោមបាតទឹកនេះ នឹងបញ្ចេញទឹកដែលបានសម្អាតរួចពីស្ថានីយប្រព្រឹត្តកម្មទឹកភ្លៀង ចូលទៅក្នុងទន្លេ Duwamish River ត្រង់ចន្លោះតំបន់ SODO និងកោះ Harbor Island។
-
បំពង់ថ្មី និងឧបករណ៍ជំនួយផ្សេងៗ។ ឧបករណ៍ទាំងនេះនឹងតភ្ជាប់ស្ថានីយប្រព្រឹត្តកម្ម និងអាងស្តុកទឹក ទៅកាន់ប្រព័ន្ធលូបង្ហូរទឹកកខ្វក់។ ឧបករណ៍ទាំងនេះនឹងបញ្ជូនទឹកទៅកាន់ទីតាំងដែលត្រូវការ។
មតិយោបល់របស់អ្នក កំពុងជួយរៀបចំការរចនា
ក្រុមការងារគម្រោង បានចូលរួមក្នុងទិវាដាំដើមឈើសម្រាប់សួនច្បារ SODO Pocket Park។ ប្រភពរូបថត៖ vertizonphoto.com។
រូបថតជួបជុំក្រុមប្រឹក្សាផ្ដល់យោបល់សហគមន៍ (Community Sounding Board) នៅពីមុខទន្លេ Duwamish River។
យើងបានជួបជាមួយសមាជិកសហគមន៍តាមរយៈមធ្យោបាយផ្សេងៗគ្នាកាលពីឆ្នាំមុន៖
- ការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ និងពិធីបុណ្យផ្សេងៗ
- ការសម្ភាសន៍ជាមួយថ្នាក់ដឹកនាំសហគមន៍
- ការធ្វើបទបង្ហាញជូនដល់ក្រុមសហគមន៍នានា
- ទស្សនកិច្ចអាជីវកម្មដែលនៅក្បែរ
- ការពិភាក្សាជាមួយក្រុមប្រឹក្សាផ្តល់យោបល់សហគមន៍
យើងបានចែករំលែកព័ត៌មានអំពីកម្មវិធី និងបានឆ្លើយនូវសំណួរនានារបស់អ្នក។ យើងក៏បានស្នើសុំមតិយោបល់របស់អ្នក សម្រាប់ការរចនាផងដែរ។
នៅក្នុងរដូវក្តៅឆ្នាំ 2025 សមាជិកសហគមន៍បានចូលរួមក្នុងការស្ទង់មតិលើការរចនាសម្រាប់តំបន់ SODOរបស់យើង។ ការស្ទង់មតិ បានសាកសួរមតិយោបល់លើរូបរាង និងសោភ័ណភាពនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅក្នុងតំបន់ SODO។
ចាប់ពីខែតុលា រហូតដល់ខែធ្នូ យើងបានរៀបចំកិច្ចប្រជុំចំនួន 4លើក ជាមួយក្រុមប្រឹក្សាផ្តល់យោបល់សហគមន៍ ដើម្បីបន្តពង្រីកការងារផ្អែកលើមតិយោបល់ទាំងនេះ។ ក្រុមប្រឹក្សាផ្តល់យោបល់រួមមានសមាជិកចំនួន 10 នាក់ ដែលមកពីតំបន់ SODO និងសហគមន៍ដែលនៅក្បែរនោះ។
ការភ្ជាប់ទំនាក់ទំនងសមាជិកសហគមន៍ ទៅកាន់ឱកាសការងារក្នុងវិស័យទឹកស្អាត
King County បានចែករំលែកព័ត៌មានអំពីអាជីពការងារក្នុងវិស័យទឹកស្អាត នៅក្នុងពិព័រណ៍ការងារនានាក្នុងឆ្នាំ 2025។
ក្រុមការងារគម្រោង ពិភាក្សាជាមួយសមាជិកសហគមន៍ នៅក្នុងពិព័រណ៍ការងារមួយ។
យើងបានសហការជាមួយមហាវិទ្យាល័យ South Seattle College (សាខា Georgetown) ដើម្បីរៀបចំពិព័រណ៍ការងារចំនួនពីរកាលពីឆ្នាំមុន។ ព្រឹត្តិការណ៍ទាំងនេះ បានភ្ជាប់ទំនាក់ទំនងសមាជិកសហគមន៍ ទៅកាន់និយោជកក្នុងវិស័យទឹកស្អាត និងការសាងសង់ប្រកបដោយនិរន្តរភាព។ វាគឺជាគោលដៅរបស់យើង ក្នុងការគាំទ្រដល់ការទទួលបានការងារដែលមានប្រាក់បៀវត្សរ៍សមរម្យតាមរយៈគម្រោងនេះ។ យើងទន្ទឹងរង់ចាំមើលការរីកចម្រើននៃទំនាក់ទំនងទាំងនេះ។
តើមានអ្វីកើតឡើងនៅឆ្នាំ 2026
យើងនឹងបន្តការរចនាហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅក្នុងឆ្នាំនេះ។ ការងារដែលនឹងមកដល់ រួមមាន៖
- ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត
- ការបញ្ចប់ការពិនិត្យឡើងវិញផ្នែកបរិស្ថាន
- ការបង្កើតផែនការលម្អិតសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនីមួយៗ
- ការរៀបចំកិច្ចសន្យាដែលនឹងពន្យល់អំពីការងារ និងអ្នកដែលត្រូវអនុវត្តការងារនោះ
- ការសិក្សាលើសំណាកដី និងទឹកក្រោមដី ដើម្បីស្វែងយល់បន្ថែមអំពីតំបន់នៃកម្មវិធី
- ការចែករំលែកបច្ចុប្បន្នភាពជាមួយអ្នក មុនពេលការងារចុះអង្កេតនៅនឹងកន្លែងចាប់ផ្តើម
អ្នកអាចរំពឹងទុកព័ត៌មានថ្មីៗជាប្រចាំអំពីផែនការការរចនានិងផែនការសាងសង់។ យើងនឹងបន្តស្នើសុំគំនិត និងមតិយោបល់របស់អ្នកជាបន្តទៀត។
យើងនឹងរាយការណ៍ត្រឡប់ទៅវិញ អំពីអនុសាសន៍នានារបស់ក្រុមប្រឹក្សាផ្តល់យោបល់នៅក្នុងឆ្នាំនេះ។ យើងក៏នឹងចែករំលែកផងដែរនូវអ្វីដែលយើងបានទទួលជ្រាប តាមរយៈការសម្ភាសន៍នាពេលថ្មីៗនេះជាមួយថ្នាក់ដឹកនាំសហគមន៍។
នៅក្នុងរដូវផ្ការីក យើងនឹងដាក់ជូនរបាយការណ៍វិស្វកម្មចុងក្រោយ ទៅកាន់ នាយកដ្ឋានបរិស្ថាន រដ្ឋ Washington (Washington State Department of Ecology)។ យើងក៏នឹងចែករំលែកព័ត៌មានបន្ថែមអំពីគម្រោងនីមួយៗ ដែលនឹងក្លាយជាផ្នែកមួយនៃកម្មវិធីនេះផងដែរ។
ភ្ជាប់ទំនាក់ទំនងជាមួយក្រុមការងាររបស់យើង៖
- Email DWetWeafacilities@kingcounty.gov
- ទូរស័ព្ទមកលេខ (206) 477-5604
ចូលទៅកាន់ kingcounty.gov/MDWetWeatherFacilities ដើម្បីស្វែងយល់អំពីព័ត៌មានបច្ចុប្បន្នភាពចុងក្រោយបង្អស់។ ប្រសិនបើអ្នកមានមតិយោបល់អំពីមធ្យោបាយដែលយើងអាចសហការជាមួយអ្នក និងអ្នកជិតខាងរបស់អ្នក សូមមេត្តាប្រាប់ឱ្យយើងបានដឹងផង!
មានផ្ដល់ជូនជាទម្រង់ផ្សេងៗទៀត៖ 206-477-5371 ឬ TTY Relay៖ 711
|