|
|
ខែកញ្ញា 2024
អ្នកបានចែករំលែក ហើយយើងបានស្ដាប់
ក្នុងរយៈពេលពីរខែចុងក្រោយនេះ ក្រុមការងាររបស់យើងបានផ្តល់ឱកាសដល់សមាជិកសហគមន៍ដែលរស់នៅ ធ្វើការ និងធ្វើដំណើរឆ្លងកាត់សង្កាត់ប្រជុំជនខាងត្បូង (South of Downtown, SODO) ដើម្បីស្វែងយល់អំពី Mouth of Duwamish Wet Weather Facilities និងចែករំលែកការយល់ដឹងរបស់ពួកគេជាមួយក្រុមការងារខោនធី King។ យើងបានរៀបចំកិច្ចប្រជុំសង្ខេបជាមួយក្រុមសហគមន៍ សម្ភាសដៃគូសំខាន់ៗ បានចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយដោយផ្ទាល់ បានដឹកនាំកិច្ចប្រជុំសាធារណៈតាមប្រព័ន្ធនិម្មិត បើកដំណើរការមណ្ឌលបើកចំហតាមអនឡាញ និងបានប្រមូលមតិកែលម្អតាមរយៈការស្ទង់មតិតាមអនឡាញ។
តាមរយៈសកម្មភាពនីមួយៗ យើងបានស្វះស្វែងរកការយល់ដឹងរបស់អ្នកអំពីតម្លៃរបស់អ្នក សហគមន៍របស់អ្នក និងវិធីដែលយើងអាចជូនដំណឹងដល់អ្នក។ សូមអរគុណដល់អ្នកដែលបានចូលរួម និងចែករំលែកគំនិតរបស់អ្នក!
|
|
 សមាជិកសហគមន៍ស្វែងយល់អំពី Mouth of Duwamish Wet Weather Facilities នៅផ្សារ SODO Flea Market នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2024
|
|
តើមានអ្វីបន្ទាប់ទៀត?
ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ក្រុមការងាររបស់យើងនឹងពិនិត្យមើលមតិយោបល់របស់អ្នក និងសង្ខេបការរកឃើញសំខាន់ៗសម្រាប់ក្រុមរបស់យើងដើម្បីពិចារណា។ ការរកឃើញទាំងនេះនឹងស្ថិតក្នុងចំណោមកត្តាដែលយើងពិចារណានៅពេលយើងស្រង់យកជម្រើសរបស់យើង ហើយជ្រើសរើសដំណោះស្រាយដ៏ល្អបំផុតដើម្បីកាត់បន្ថយសំណល់ពីប្រព័ន្ធលូ (Combined Sewer Overflow, CSO) នៅឯចំណុចបង្ហូរនៃមាត់ទន្លេ Duwamish ទាំងប្រាំនៅចន្លោះពេលនេះ និងដើមឆ្នាំ 2025។ការយល់ដឹងរបស់អ្នកក៏នឹងជួយយើងក្នុងការរៀបចំផែនការសម្រាប់ឱកាសប្រកបដោយសមធម៌ និងយុត្តិធម៌ក្នុងសង្គម និងការចូលរួមរបស់សហគមន៍តាមរយៈការរៀបចំផែនការ ការរចនា និងការសាងសង់។
សូមរង់ចាំព័ត៌មានថ្មីៗបន្ទាប់របស់យើង ដែលនឹងរួមបញ្ចូលនៅក្នុងរបាយការណ៍អំពីការចូលរួមរបស់សហគមន៍ និងព័ត៌មានលម្អិតអំពីអ្វីដែលយើងបានដឹងឮ។
|
|
រក្សាការភ្ជាប់ទំនាក់ទំនង!
នៅពេលយើងដំណើរការតាមរយៈការរៀបចំផែនការ ការរចនា និងការសាងសង់ យើងនឹងបន្តផ្តល់ឱកាសដល់អ្នកក្នុងការសួរសំណួរ និងចែករំលែកគំនិត និងការព្រួយបារម្ភនានា។
សូមទាក់ទង Bibiana Ocheke-Ameh តាមរយៈអ៊ីមែល Bibiana.Ocheke-Ameh@kingcounty.gov ឬលេខទូរសព្ទ (206) 477-5604 សម្រាប់សំណួរនានា ឬដើម្បីស្នើសុំសេចក្តីសង្ខេបសម្រាប់ស្ថាប័នរបស់អ្នក។
|
|
យើងបានយកចិត្តទុកដាក់ស្តាប់តម្រូវការរបស់សហគមន៍។
យើងចង់ឱ្យប្រាកដថា មនុស្សគ្រប់គ្នាមានលទ្ធភាពទទួលបានព័ត៌មាន និងអាចចូលរួមក្នុងរបៀបដែលដំណើរការបានល្អបំផុតសម្រាប់អ្នក។ អ្នកនឹងមានជម្រើសជាច្រើន៖
- ទាក់ទងមកយើងខ្ញុំដើម្បីមានការសន្ទនាជាមួយគ្នាទៅវិញទៅមកតាមរយៈទូរសព្ទ ការជជែកតាមវីដេអូ អ៊ីមែល ឬដោយជួបផ្ទាល់។
- សូមចូលមើលនៅ gov/MDWetWeatherFacilities សម្រាប់ព័ត៌មានថ្មីៗបំផុត។
- អញ្ជើញយើងឱ្យចូលរួមកិច្ចប្រជុំដែលរៀបចំដោយក្រុម ឬអង្គភាពរបស់អ្នក។
- ចូលរួមពីចម្ងាយ ឬដោយផ្ទាល់នៅក្នុងការប្រជុំនាពេលអនាគតនៅគោលដៅចំណុចសំខាន់ៗនៃគម្រោង ។ យើងនឹងបង្ហោះនៅលើគេហទំព័រ និងបញ្ជីអ៊ីមែលរបស់យើងនៅពេលដែលការប្រជុំទាំងនេះត្រូវបានកំណត់ពេលហើយ។
ប្រសិនបើអ្នកមានយោបល់អំពីរបៀបដែលយើងអាចធ្វើការបានល្អបំផុតជាមួយអ្នក សូមអនុញ្ញាតឱ្យយើងបានដឹង!
|
|
Contact us:
Bibiana Ocheke-Ameh
អ្នកអាចទទួលបានសេវាបកប្រែផ្ទាល់មាត់ និងបកប្រែឯកសារដោយឥតគិតថ្លៃ។ ប្រសិនបើអ្នកត្រូវការសេវាទាំងនេះ សូមទាក់ទង Bibiana Ocheke-Ameh, Bibiana.Ocheke-Ameh@kingcounty.gov, (206) 477-5604
ទម្រង់ផ្សេងទៀតដែលអាចប្រើបាន៖ 206-477-5371 ឬការបញ្ជូនបន្ត TTY៖ 711
|
|
|
|