June 2024 Online Open House - Khmer King County, Washington sent this bulletin at 06/07/2024 11:58 AM PDT ខែមិថុនា 2024 ដំណើរការរៀបចំផែនការសម្រាប់គ្រឿងបរិក្ខារគ្រប់គ្រងអាកាសធាតុសើមនៅមាត់ទន្លេ Duwamish នាយកដ្ឋានបន្សុទ្ធទឹកសំណល់របស់ខោនធី King (King County Wastewater Treatment Division) កំពុងដំណើរការរៀបចំផែនការ ដើម្បីគ្រប់គ្រងការបំពុលពីលំហូរចេញពីលូទឹកស្អុយរួមបញ្ចូលគ្នា (Combined Sewer Overflow, CSO) ចំនួនប្រាំនៅក្នុងតំបន់មាត់ទន្លេ Duwamish។ យើងមានក្តីរំភើបក្នុងការចែករំលែកព័ត៌មានបន្ថែមទៀតអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់ដំណោះស្រាយនៅក្នុងតំបន់ South Downtown (SODO)។ តើមានអ្វីកើតឡើងឥឡូវនេះ បច្ចុប្បន្ននេះយើងកំពុងសិក្សាពីវិធីគ្រប់គ្រងប្រព័ន្ធ CSO និងបំពេញតាមតម្រូវការបទប្បញ្ញត្តិ និងបរិស្ថាន។ ការងារនេះនឹងបន្តចាប់ពីពេលនេះរហូតដល់រដូវស្លឹកឈើជ្រុះឆ្នាំ 2025។ យើងបានចាប់ផ្តើមដោយពិនិត្យមើលឡើងវិញនូវជម្រើសជាច្រើនដើម្បីកាត់បន្ថយការបំពុលដល់ទន្លេ Duwamish River និង Elliott Bay នៅថ្ងៃដែលមានភ្លៀងធ្លាក់។ ឥឡូវនេះយើងកំពុងធ្វើការដើម្បីបង្រួមជម្រើសដើម្បីកំណត់អត្តសញ្ញាណដំណោះស្រាយដ៏ល្អបំផុត។ ជម្រើសដែលនៅសល់ភាគច្រើនរួមមានការរួមបញ្ចូលគ្នានៃវិធីសាស្រ្តនានាដូចខាងក្រោម ហើយវិធីសាស្រ្តនីមួយៗនឹងរួមមានគ្រឿងបរិក្ខារថ្មីៗ ដូចជាធុងស្តុក ផ្លូវលូក្រោមដី បំពង់ទុយយោ ឬស្ថានីយ៍បន្សុទ្ធទឹកសំណល់។ ស្តុកទុកទឹក៖ សាងសង់ធុងក្រោមដី ផ្លូវរូងក្រោមដី ឬបំពង់សម្រាប់ផ្ទុកលំហូរទឹកក្នុងអំឡុងពេលមានព្យុះខ្លាំង សម្អាតទឹក៖ សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកស្អាតដើម្បីសម្អាតលំហូរទឹកដែលច្រើនខ្លាំងពេកមិនអាចរក្សាទុកបាន ផ្លាស់ទី៖ សាងសង់បំពង់ថ្មី ឬបង្កើនទំហំនៃបំពង់ដែលមានស្រាប់ ជម្រើសអាចរួមបញ្ចូលគ្រឿងបរិក្ខារដែលនៅពីលើដី ក្រោមដី ឬការរួមបញ្ចូលគ្នានៃទាំងពីរប្រភេទនេះ។ សម្រាប់ជម្រើសណាមួយ យើងនឹងត្រូវការទិញដីសម្រាប់កន្លែងនៅក្នុង SODO។ វាអាចមានចន្លោះពីបួនទៅប្រាំបី acres ដែលអាស្រ័យលើជម្រើស។ យើងក៏ប្រហែលជាត្រូវទទួលបានការសម្រួលជាអចិន្រ្តៃយ៍ និងបណ្តោះអាសន្នសម្រាប់បំពង់ ការបង្ហូរទឹក និងតម្រូវការប្រព័ន្ធផ្សេងទៀត។ ជម្រើសទាំងនេះនឹងគ្រប់គ្រងប្រហែល 430 លានហ្គាឡុងក្នុងមួយឆ្នាំនៃទឹកសំណល់រួមគ្នា និងទឹកព្យុះ។ នោះគឺស្មើនឹងអាងហែលទឹកអូឡាំពិកដែលមានទំហំរហូតដល់ 280 ឯណោះ! ស្វែងយល់បន្ថែម និងចែករំលែកមតិយោបល់របស់អ្នកដោយចូលរួមនៅក្នុងសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោម! រុករកសិក្ខាសាលាបើកចំហតាមអនឡាញរបស់យើង សូមចូលមើលគេហទំព័រ publicinput.com/mouthofduwamish ដើម្បីរុករកព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ដំណោះស្រាយដ៏ល្អឥតខ្ចោះរបស់យើងចំពោះការរៀបចំផែនការនេះ ហើយចូលរួមធ្វើការស្ទង់មតិរបស់យើង។ សូមកុំខកខានឱកាសមួយនេះ ដើម្បីចែករំលែកគំនិតរបស់អ្នកអំពីសហគមន៍ក្នុងតំបន់ SODO! សូមចូលមើលគេហទំព័រ publicinput.com/mouthofduwamish ចូលរួមក្នុងកិច្ចប្រជុំជាសាធារណៈតាមប្រព័ន្ធនិម្មិត ចុះឈ្មោះចូលរួមកិច្ចប្រជុំសាធារណៈតាមប្រព័ន្ធនិម្មិត មួយរបស់យើងនាពេលខាងមុខ ដើម្បីបានដឹងព័ត៌មានថ្មីៗអំពីដំណើរការគម្រោងរបស់យើង ហើយចែករំលែកសំណួរជាមួយក្រុមការងារខោនធី King។ ថ្ងៃអង្គារ ទី 18 ខែមិថុនា ពីថ្ងៃត្រង់ – ម៉ោង 1 រសៀល។ ចុះឈ្មោះនៅទីនេះ។ ថ្ងៃព្រហស្បតិ៍ ទី 27 ខែមិថុនា ចាប់ពីម៉ោង 9 – ម៉ោង 10 ព្រឹក។ ចុះឈ្មោះនៅទីនេះ។ ជួបជាមួយយើងខ្ញុំនៅក្នុងសហគមន៍ក្នុងតំបន់ SODO នារដូវក្ដៅ យើងនឹងចូលរួមព្រឹត្តិការណ៍សហគមន៍នានានៅក្នុងសង្កាត់ SODO និងសង្កាត់ Georgetown ដើម្បីជួបអ្នកនៅកន្លែងដែលអ្នករស់នៅ។ សូមស្វែងរកក្រុមការងាររបស់យើងខ្ញុំនៅក្នុងព្រឹត្តិការណ៍សហគមន៍នានាដូចខាងក្រោម! Georgetown Carnival នៅថ្ងៃសៅរ៍ ទី 8 ខែមិថុនា ចាប់ពីពេលថ្ងៃត្រង់ – 10 យប់ ផ្សារ SODO Flea Market នៅថ្ងៃសៅរ៍ ទី 8 ខែមិថុនា ចាប់ពីម៉ោង 10 ព្រឹក – ម៉ោង 4 ល្ងាច។ ពិធីបុណ្យទន្លេ Duwamish River នៅថ្ងៃសៅរ៍ ទី 3 ខែសីហា ចាប់ពីពេលថ្ងៃត្រង់ – 5 ល្ងាច តើមានអ្វីបន្ទាប់ទៀត? នៅចន្លោះពេលនេះ និងដើមឆ្នាំ 2025 យើងនឹងស្រង់យកជម្រើសរបស់យើង ហើយជ្រើសរើសដំណោះស្រាយដ៏ល្អបំផុតដើម្បីកាត់បន្ថយ CSO នៅឯចំណុចបង្ហូរនៃមាត់ទន្លេ DUWAMISH ទាំងប្រាំ។ យើងនឹងឈានទៅរកការរចនា ហើយបន្ទាប់មកការសាងសង់ ខណៈពេលដែលយើងជ្រើសរើសដំណោះស្រាយដ៏ល្អបំផុត។ យើងប្តេជ្ញាចិត្តដើម្បីស្តាប់អំពីតម្រូវការនានារបស់អ្នក នៅពេលយើងដំណើរការតាមរយៈការរៀបចំផែនការ ការរចនា និងការសាងសង់ យើងនឹងបន្តផ្តល់ឱកាសដល់សមាជិកសហគមន៍ក្នុងការសួរសំណួរ និងចែករំលែកគំនិត និងការព្រួយបារម្ភនានា។ មិនអាចចូលរួមនៅក្នុងព្រឹត្តិការណ៍តាមប្រព័ន្ធនិម្មិត ឬព្រឹត្តិការណ៍ចូលរួមដោយផ្ទាល់ណាមួយរបស់យើងមែនទេ? សូមទាក់ទង Bibiana Ocheke-Ameh តាមរយៈអ៊ីមែល Bibiana.Ocheke-Ameh@kingcounty.govឬតាមលេខទូរសព្ទ (206) 477-5604 សម្រាប់សំណួរនានា ឬដើម្បីស្នើសុំសេចក្តីសង្ខេបសម្រាប់ស្ថាប័នរបស់អ្នក។ សេវាបកប្រែនិងបកប្រែអាចរកបានសម្រាប់អ្នកគ្មានការចំណាយ។ បើត្រូវការគេសូមទំនាក់ទំនងមកកាន់ Bibiana Ocheke-Ameh, Bibiana.Ocheke-Ameh@kingcounty.gov, (206) 477-5604 ទ្រង់ទ្រាយ ជំនួស ដែល មាន ៖ 206-477-5371 or TTY Relay: 711