ការផ្លាស់ប្តូរកូដថ្មីមានប្រសិទ្ធភាពអនុវត្តនៅក្នុងឆ្នាំ2023។
រយៈពេលអប់រំសម្រាប់ផែនការកំណត់សម្គាល់កាលបរិច្ឆេទ និងផែនការសម្អាតកម្អួតឬរោគរាគរូស បញ្ចប់នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2022។
ចែករំលែកឧបករណ៍ដែលមានប្រយោជន៍ទាំងនេះទៅដល់បុគ្គលិករបស់អ្នកមុនពេលរយៈពេលអប់រំបញ្ចប់៖
ស្វែងយល់បន្ថែមអំពីការផ្លាស់ប្តូរកូដថ្មី។
តើមានសំណួរទេ? សូមទាក់ទងមកកាន់យើងតាមរយៈ food@tpchd.org ឬទូរស័ព្ទទៅលេខ (253) 649-1417។
កម្មវត្ថុ៖ លក្ខខណ្ឌថ្មីដែលតម្រូវឱ្យមានអ្នកគ្រប់គ្រងការការពារផ្នែកចំណីអាហារដែលមានការបញ្ជាក់ ចាប់ផ្ដើមនៅខែមីនា ឆ្នាំ 2023
ចាប់ពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2023 គ្រឹះស្ថានចំណីអាហារភាគច្រើន នឹងចាំបាច់ត្រូវមានបុគ្គលិកម្នាក់ដែលមានវិញ្ញាបនបត្រអ្នកគ្រប់គ្រងការការពារផ្នែកចំណីអាហារដែលមានការបញ្ជាក់ (Certified Food Protection Manager, CFPM)។
CFPM ម្នាក់អាចនឹងជួយគាំទ្រលើសពី 1 គ្រឹះស្ថាន។ ដូចជាភោជនីយដ្ឋាន ឬហាងដែលមានទីតាំងច្រើន។
CFPM មិនចាំបាច់នៅទីតាំងជានិច្ចនោះទេ។ ប៉ុន្តែ សំណៅមួយច្បាប់នៃវិញ្ញាបនបត្រដែលមានសុពលភាពត្រូវតែមានក្នុងអំឡុងពេលការត្រួតពិនិត្យ។
CFPM ធានាថា៖
- បុគ្គលដែលទទួលខុសត្រូវម្នាក់ៗគឺត្រូវបានបណ្ដុះបណ្ដាល និងអាចរក្សាបាន ការតាមដានគ្រប់គ្រងយ៉ាងសកម្ម។
- នីតិវិធី និងផែនការដែលតម្រូវគឺមាននៅពេលបច្ចុប្បន្ននេះ និងត្រូវបានប្រើប្រាស់។
របៀបដើម្បីក្លាយជា CFPM។
អ្នកត្រូវតែឆ្លងកាត់ ការបណ្ដុះបណ្ដាល ANSI ដែលមានការទទួលស្គាល់។ បន្តសុពលភាពវិញ្ញាបនបត្ររបស់អ្នកជារៀងរាល់ 5 ឆ្នាំម្ដង។
យើងក៏មានផ្ដល់ជូនថ្នាក់បង្រៀន CFPM ដោយផ្ទាល់ផងដែរនៅឯក្រសួងសុខាភិបាល។ សូមចូលទៅកាន់ គេហទំព័រ CFPM របស់យើងដើម្បីស្វែងយល់បន្ថែម។
គ្រឹះស្ថានភាគច្រើនត្រូវការ CFPM មួយរូប។ អ្នកអាចនឹងមិនចាំបាច់មាន CFPM នោះទេ ប្រសិនបើគ្រឹះស្ថានរបស់អ្នកមានហានិភ័យទាប។
អ្នកអាចនឹងមានហានិភ័យទាប ប្រសិនបើអ្នកជាហាងលក់ទំនិញ រោងភាពយន្ត រទេះលក់ហត់ដក បញ្ជរលក់កាហ្វេ ស្ដង់លក់នំផ្អែមស៊ីនណាម៉ុន ឬនំព្រឹតសែល ហាងលក់ការ៉េម ឬតូបលក់អាហារបណ្ដោះអាសន្ន។
ឧទាហរណ៍ ប្រសិនបើអ្នកត្រឹមតែ៖
- បម្រើជូន ឬលក់តែអាហារខ្ចប់។
រួមមានការគ្រប់គ្រងសីតុណ្ហភាពដើម្បីសុវត្ថិភាព (TCS) ដែលត្រូវរក្សាភាពត្រជាក់ ដូចជាធុងទឹកដោះគោជាដើម។
- រៀបចំតែអាហារដែលមិនត្រូវការ TCS។
ដូចជានំផ្អែមស៊ីនណាម៉ុន ស្ករគ្រាប់ ដូណាត់ នំព្រីតសែល ឬភេសជ្ជៈលាយទឹកស៊ីរ៉ូ។
- កម្ដៅតែអាហារដែលកែច្នៃបែបពាណិជ្ជកម្ម អាចបរិភោគបានភ្លាមៗ។
រួមមានឡាតេ និងអាហារត្រូវការ TCS ដែលត្រូវរក្សាកម្ដៅដូចជាហត់ដកជាដើម។
- បម្រើជូនម្ហូបអាហារបណ្ដោះអាសន្ននៅព្រឹត្តិការណ៍រយៈពេលខ្លី។
ដូចជាការតាំងពិព័រណ៌ និងបុណ្យទាននានា។
ស្វែងយល់បន្ថែមអំពី លក្ខខណ្ឌតម្រូវ CFPM។
មិនច្បាស់ថាតើអ្នកត្រូវការ CFPM មែនទេ? សូមទាក់ទងមកកាន់យើងតាមរយៈ food@tpchd.org ឬ (253) 649-1417។